ជ្រើសរើសភាសា: Khmer Khmer English English
ពិធីជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តឧត្តរមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤

នារសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តឧត្តរមានជ័យ។

ព័ត៌មានទាក់ទង